តាកែវៈ កាលពីថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងែទី១៤ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង២០និង៣៥នាទី នៅត្រង់ចំណុចលើផ្លួវជាតិលេខ២ ចន្លោះគឺឡូម៉ែត្រលេខ ៨០-៨១ ស្តិតនៅក្នុងភូមិត្រពាំងសាលា សង្កាតរកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងអ្នកថ្មើរជើង ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូម៉ាកសង់០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ U 6667 បើកបរឈ្មោះ អ៊ួន តឹក អាយុ២២ឆ្នាំមុខរបជាងម៉ាស៊ីនត្រជាក់ រស់នៅភូមិ ត្រពាំងសាលា សង្កាតរកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បើកបរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏បុកអ្នកថ្មើរជើង បណ្តាលឲ្យរងបួសធ្ងន់ ។ អ្នកថ្មើជើង មិនស្គាល់អត្តសញ្ញាណ (ជាមនុស្សឡប់សនិ) ជនរងគ្រោះ ទាំងពីរនាក់ត្រូវសមត្ថកិច្ចដឹកយកមកសង្គោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ។
ចំណែកវត្តុតាង សមត្ថកិច្ចបានយកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលក្រុងដូនកែវ ៕
មតិយោបល់