ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះមួយខ្នងសរុបជាទឹកប្រាក់ជាង ២០លានរៀល នៅស្រុកឆ្លូង

ក្រចេះ: នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ២និង០០នាទីរំលងអធ្រាត្រ មានករណីអគ្គិភ័យមួយកើតឡើង នៅត្រង់ចំណុចភូមិព្រៃគោ ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ដោយមានម្ចាស់តូបឈ្មោះ ភឿង សុភេទ ភេទស្រី អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

សម្ភារខូចខាត៖
-ផ្ទះទៀមទំហំ ៤x៥m ឆេះអស់ទាំងស្រុង
-ម៉ូតូ ១គ្រឿង ស៊េរី ០១៨ ឆេះទាំងស្រុង
-ទូរទឹកកក ១គ្រឿង
-លុយខ្មែរ ៣០,០០០,០រៀល
-នឹងឥវ៉ាន់ចាបហួយមួយចំនួន សរុបការខូចខាត ជាទឹកប្រាក់ ចំនួន ២២,០០០,០០០រៀល(ម្ភៃពីរលានរៀល)។

ជំនាញសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកឆ្លូង បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលដំរីផុង ចុះដល់កន្លែងកើតហេតុ និងបានប្រើប្រាស់ឡានទឹកអស់ចំនួន ១ឡាន។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

ករណីនេះ មិនមានប៉ះពាល់ដល់អាយុជីវិតមនុស្សទេ៕

មតិយោបល់