ព័ត៌មានជាតិ

ភ្លើងឆេះផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាតទ្រព្យសម្បត្តិ អស់ជាច្រើន នៅខេត្តកំពង់ធំ

កំពង់ធំ: នៅថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង២១និង៤៨នាទី មានករណីអគ្គិភ័យឆេះផ្ទះចំនួន០១ខ្នង ស្ថិតនៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ម្ចាស់ឈ្មោះ យី យ៉ាល ភេទស្រី អាយុ៧០ឆ្នាំ ផ្ទះធ្វើអំពីឈើលើថ្ម មានទំហំ០៥មx១១ម ដំបូលប្រក់ស័ង្កសី ។

ខូចខាត៖ ឆេះផ្ទះមួយខ្នងទាំងស្រុងទំហំ០៥មx១១ម,ម៉ាស៊ីនដេរចំនួន០១គ្រឿង,ម៉ូតូចំនួន០១គ្រឿង។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ម្ចាស់មិននៅផ្ទះ)។

ករណីអគ្គិភ័យខាងលើនេះ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសន្ទុក ជួយអន្តរាគមន៍ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២រថយន្តស្មើ និង៨ម៉ែត្រគុប ភ្លើងបានរលត់ទាំងស្រុង មិនឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ៕

មតិយោបល់