ព័ត៌មានជាតិ

បុរសម្នាក់ទៅបង់សំណាញ់ ធ្លាក់ចូលទឹកហូរលង់ស្លាប់ នៅស្រុកអូរយ៉ាដាវ

រតនគិរី: កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៤និង០០នាទីល្ងាចជនរងគ្រោះឈ្មោះ ក្លាន ហេង ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិច្រាយ និងឈ្មោះ សេវ គញ់ បាននាំគ្នាទៅបង់សំណាញ់ នៅចំណុចកោះកាំភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ពេលទៅដល់ចំណុចកើតហេតុ ជនរងគ្រោះបានបង់សំណាញ់ ហើយធ្លាក់ចូលក្នុងទឹកដោយដៃជាប់ខ្សែសំណាញ់កន្លែងនោះទឹកហូរមិនអាចជួយសង្រោះបាន ឈ្មោះ សែវ គញ់ ដែលទៅជាមួយក៏បានមកហៅបងប្អូនទៅជួយរក ហើយបងប្អូនក្នុងភូមិរកអស់រយ:ពេល ៣០នាទី ទើបបានឃើញសាកសព ក៏យកមកផ្ទះជនរងគ្រោះ ហើយលោកអធិការបានឲ្យកម្លាំងជំនាញនិងប៉ុស្តិ៍ចុះពិនិត្យកន្លែងហេតុ និងសាកសពឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាដមែន ព្រោះមុនទៅបង់សំណាញ់ គាត់បានផឹកស្រា ទុំលាក់សង្រ្កានកូនកាត់ ក្រោយពិនិត្យសាកសពរួច ក៏ប្រគល់សាកសពជូនប្រពន្ធរងគ្រោះធ្វើបុណ្យ៕

មតិយោបល់