ព័ត៌មានជាតិ

ស្លាប់ម្នាក់ភ្លាមៗចំណែកអ្នកផ្សេង…

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍ ផ្លូវ គោករវាង ម៉ូតូ និង ម៉ូតូ បណ្តាលឲ្យរងរបួសមនុស្ស ០១ នាក់ប្រុស របួសធ្ងន់ ស្លាប់០១ នាក់ប្រុស ខូចខាត ម៉ូតូ០២ គ្រឿងស្រាល កើតហេតុកាលពីថ្ងៃទី ១៥ កក្កដា ឆ្នាំ២០២០ វេលាម៉ោង៦និង៤០ នាទី
កើតហេតុនៅចំនុចលើផ្លូវជាតិ លេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ២២-២៣
ភូមិ ស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។
តាមប្រភពព័ត៌មាននៅម៉ោង កើតហេតុខាងលើ
មានម៉ូតូ ០១គ្រឿង ម៉ាកហុងដា MSX ពណ៌ស ប្រភេទប្រុស ពាក់ស្លាកលេខ កណ្តាល 1T.4301
បើកបរ ដោយឈ្មោះ ឆៃ ដាវិត ភេទប្រុសអាយុ ១៨ ឆ្នាំ (ខ្មែរ)មានទីលីនៅ ភូមិ ខ្សុំ ឃុំ បន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (ស្លាប់)ដែលបើកមានទិសដៅពីភ្នំពេញទៅអ្នកលឿង។
ពេលបើកមកដល់កន្លែងកើតហេតុខាងលើបាន បុកជាមួយម៉ូតូ ០១គ្រឿងម៉ាកHONDA DREAM 25 ផល្លិតឆ្នាំ ២០១៤ ព៌ណខ្មៅ ប្រភេទស្រី ពាក់ស្លាកលេខ ភ្នំពេញ 1CO.2697
បើកបរ ដោយឈ្មោះ អ៊ួច សុភី ភេទប្រុស អាយុ ៥៨ ឆ្នាំ (ខ្មែរ) មានទីលំនៅ ភូមិ ស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (របួសធ្ងន់)
ដែលបើកក្នុងទិសដៅផ្ទុយគ្នា ហើយកំពុងឆ្លងកាត់ថ្នល់មកខាងឆ្វេងដៃ (ពីជើងទៅត្បូង)។ ជនរងគ្រោះរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីពេទ្យភ្នំពេញ ចំណែកជនរងគ្រោះស្លាប់ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ខូចខាតម៉ូតូ ចំនួន ០២ គ្រឿង បានបញ្ជូន ម៉ូតូ ០២ គ្រឿង យកទៅរក្សាទុក នៅអធិការដ្នាននគរបាលស្រុកកៀនស្វាយ៕

 

មតិយោបល់