កំពតៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តកំពត សូមជំរាបជូនដល់ម្ចាស់យានយន្តគ្រប់ប្រភេទ ជាពិសេសក្រុមឡានដឹកដី ដឹកខ្សាច់ ដឹកថ្ម និងដឹកសម្ភារៈផ្សេងៗ សូមទៅធ្វើផ្លាកលេខ បើមិនមានផ្លាកលេខ គឺមិនអនុញ្ញាតឲ្យធ្វើចរាចរណ៍លើផ្លូវសាធារណៈនោះឡើយ ។ ក្នុងករណីពិនិត្យឃើញរថយន្តគ្មានពន្ធ នោះស្នងការដ្ឋាន និងបញ្ជូនទៅសមត្ថកិច្ចគយដើម្បីបន្តនីតិវិធីដើម្បីបង់ពន្ធ ។ នេះចាត់ទុកជាការជូនដំណឹងដល់ម្ចាស់យានយន្តទាំងអស់ឲ្យបានជ្រាប មុនពេលសមត្ថកិច្ចចុះធ្វើការបង្ក្រាប ។
នេះបើតាមការចេញផ្សាយរបស់ផេកហ្វេសបុក ស្នងការដ្ឋាននគរបាលខេត្តកំពត ដែលបានចេញផ្សាយនៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ ៕
មតិយោបល់