ក្រុមហ៊ុន Verizon បានឲ្យដឹងនៅថ្ងៃព្រហស្បត្តិ កន្លងទៅនេះថា ខ្លួនលក់ iPhone បានចំនួន ៣,៩លានគ្រឿង នៅក្នុងត្រីមាសទី៣ នៃឆ្នាំ ២០១៣ ដោយច្រើនជាងពាក់កណ្ដាលនៃស្មាតហ្វូនសរុប។
ប្រធានហិរញ្ញវត្ថុ Verizon លោក Fran Shammo បានថ្លែងឲ្យដឹងថា iPhone ដែលលក់បាននៅក្នុងត្រីមាសទី៣ មានចំនួន ៥១ភាគរយនៃស្មាតហ្វូនសរុប។ លោកបានបន្តទៀតថា នៅក្នុងរយៈពេល ៣ខែ Verizon លក់ iPhone បានសរុបចំនួន ៣,៩លានគ្រឿង។
កាលពីឆ្នាំមុន រយៈពេលដូចគ្នានេះ Verizon លក់ iPhone បានត្រឹមតែចំនួន ៣,១លានគ្រឿងប៉ុណ្ណោះ។
ព្រមជាមួយគ្នានោះផងដែរថា Verizon ក៏បានបញ្ជាក់ថា នៅពេលនេះ មានអតិថិជនមួយចំនួនបានធ្វើការ Upgrade ពី 3G មកប្រើ 4G ជាពិសេសគឺនៅលើ iPhone 4 និង iPhone 4S ដូច្នេះហើយ នេះជាចំណែកនៃចំណូលមួយសម្រាប់ Verizon ក្នុងត្រីមាសនេះផងដែរ៕
មតិយោបល់