ព័ត៌មានជាតិ

គោយន្តកន្ត្រៃ បើកចុះផ្លូវចំណោទភ្នំ បណ្តាលឲ្យក្រឡាប់ រងរបួសធ្ងន់-ស្រាល មនុស្ស៩នាក់

ភ្នំពេញ: កាលពីវេលាម៉ោង១៤និង៣៥នាទីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ មានករណីគ្រោះថ្នក់ចរាចរណ៍ បណ្តាលមកពីគោយន្តកន្រ្តៃក្រឡាប់ មនុស្សចំនួន០៩នាក់​ បានរងរបួសធ្ងន់-ស្រាល ស្ថិតនៅក្នុងភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

នៅមុនពេលកើតហេតុ គេឃើញគោយន្តកន្ត្រៃមួយគ្រឿងបើកបរលើផ្លូវឡើងភ្នំ ក្នុងទិសដៅពីជើងទៅត្បូង ដោយដឹកមនុស្សជាច្រើននាក់ លុះមកដល់ចំណុចកើតហេតុ ជាចំណុចចុះភ្នំ ក៏ស្រាប់តែគោយន្តកន្ត្រៃ បានរេចង្កូតក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យមនុស្សរងរបួសធ្ងន់-ស្រាលចំនួន០៩នាក់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ទីតាំងខាងលើ ជួយអន្តរាគមន៍ ដឹកជញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ។ វត្ថុតាងបានយករក្សាទុក ជាបណ្តោះអាសន្ននៅប៉ុស្តិ៍បាលរដ្ឋបាលឃុំភ្នំព្រឹក ៕

មតិយោបល់