ព័ត៌មានជាតិ

រថយន្តដឹកឥដ្ឋ បើកបុកបង្គោលភ្លើង និងស្លាកសញ្ញា ដាច់កង់ហោះឡើងសួន

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង ដែលរថយន្តដឹកឥដ្ឋ បើករេចង្កូតបុកបង្គោលភ្លើង និងស្លាកសញ្ញា រួចជ្រុលឡើងសួនច្បារ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ស្ថិតនៅផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មានរថយន្តកូរ៉េដឹកឥដ្ឋមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A-0560 បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតឡើងសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់បង្គោល ស្លាកសញ្ញាបាក់ រួចបុកបង្គោលភ្លើងទ្រេត បណ្តាលឲ្យដាច់កង់ទៅមុខលែងរួចតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងខាងលើ រួចរាយការទៅជំនាញចរាចរណ៍ស្នងការដ្ឋានរាជធានីភ្នំពេញ ធ្វើការវាស់វែង រួចយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ ៕

មតិយោបល់