ព័ត៌មានជាតិ

នគរបាលស្រុកសំរោងទង បង្រ្កាបករណីលេងល្បែងស៊ីសងខុសច្បា់ ឃាត់ខ្លួនមនុស្ស៣នាក់​ រួមនិងវត្ថុតាង

កំពង់ស្ពឺ: នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាល ស្រុកសំរោងទង ស្រាវជ្រាវបង្រ្កាបទីតាំងលេងល្បែងស៊ីសង (អាប៉ោង) នៅចំណុចព្រៃខាងត្បូងភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្សបាន៣នាក់។

១/ឈ្មោះ ញ៉ែម ឌឿន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិក្រាំងត្រឡាច ឃុំស្គុះ ស្រុកសំរោងទង ២/ឈ្មោះ ទួន ថេន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ។
៣/ឈ្មោះ សៅ សារ៉ាត់ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ។

ប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចចាប់យកវត្ថុតាង និងដកហូតបានមេអាប៉ោងចំនួន០១ ,ម៉ូតូចំនួន០២គ្រឿង ,ចានទ្រ១ផ្ដិលគ្រប១ទូរស័ព្ទដៃ០១និងប្រាក់ចំនួន១៦០,០០០រៀល (ដប់ប្រាំមួយម៉ឺនរៀលគត់) ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងធ្វើការសាកសួរនៅអធិការដ្ឋានស្រុកសំរោងទង និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ដដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់