មណ្ឌលគិរីៈ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១១និង០០នាទីព្រឹក ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៧៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត សាំយ៉ុងដឹកអ្នកដំណើរចេញពីស្រុកមេមត់ ទៅស្រុកកោះញែក ខេត្តមណ្ឌលលគិរី ។
មូលហេតុ៖ ល្បឿនលឿន។
សូមបញ្ជាក់៖ ករណីនេះបណ្ដាលឲ្យមនុស្សស្លាប់ ៣នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៩នាក់។
ក្រោយពីកើតហេតុសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
មតិយោបល់