កំពង់ស្ពឺៈ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០១និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ(៤៨-៤៩) រវាងរថយន្ដ សាំយ៉ុង និងរថយន្ដដឹកកុងទែនឺរ បើកបរបញ្រ្ចាសទិសគ្នា បណ្ដាលឲ្យរងរបួសមនុស្ស០៣នាក់ ស្ថិតនៅក្នុងភូមិព្រៃស្លឹក សង្កាត់ច្បារមន ខេត្តកំពង់ស្ពឺ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយ រថយន្ដ០២គ្រឿង រថយន្តម៉ាកសាំងយ៉ុង ពណ៌ស ពាក់ផ្លាកលេខភ្នំ ពេ ញ2Q 2634 បើកពីរទិសខាងកើតទៅ ទិសខាងលិច មានអ្នកបើកបរឈ្មោះ មួន ទីណូ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិបាក់នឹម ឃុំច្រេះ ស្រុកជុំគីរី ខេត្តកំពត (របួសធ្ងន់) ឈ្មោះ គន្ធា ភេទស្រី អាយុ៤០ឆ្នាំរស់នៅ ភូមិត្រពាំងក្រឡឹង ឃុំគីរីវន្ត័ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (របួសធ្ងន់) ឈ្មោះ គឺ សាមឌី ភេទប្រុស អាយុ០៩ឆ្នាំ រស់នៅភូមិត្រពាំងក្រឡឹង ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (របួសស្រាល) ។ ចំណែកអ្នកបើកបររថយន្តកុងទែនឺរ ពណ៌ស លាយខៀវ ពាក់ផ្លាកលេខភ្នំពេញ3A 31 3 7 មានសណ្តោងរ៉ឺម៉ក ពាក់ផ្លាកលេខតាកែវ 4A 0029 ( មិនស្គាល់អត្ដសញ្ញាណ ) បើកបរពីទិសខាងលិចទៅកើតទិសដៅបញ្រ្ចាសគ្នា (រត់គេចខ្លួន) ។ ក្រោយកើតហតុជនរងគ្រោះបានដឹកបញ្ជូនទៅកាន់មន្ទីរពទ្យដើម្បីព្យាបាល។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលចរាចរណ៍ បានយកវត្ថុតាងទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ធ្វើតាមនីតិវិធីផ្លូវច្បាប់ ៕



មតិយោបល់