ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ចំពោះមុខសញ្ញាលួច និងប្លន់ ៥នាក់នេះ

ត្បូងឃ្មុំ: យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា សូមជម្រាបជូនសាធារណ:ជនទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះមុខសញ្ញា ទាំង៥នាក់ ខាងក្រោមនេះ គឺជាមុខសញ្ញាលួច និងប្លន់ ដូច្នេះសូមឲ្យបងប្អូនជួយ សហការ និងរាយការណ៍ទៅសមត្ថកិច្ច យើងខ្ញុំ តាមរយ:ទូរស័ព្ទលេខ 097 888 35 58 រឺ 097 92 33 266 ដើម្បីមានវិធានការ អធិការនគរបាលស្រុកមេមត់ នឹងផ្តល់ប្រាក់ឧបត្ថមមួយចំនួនដល់បងប្អូន ដោយបញ្ជាក់ទីតាំង និងពេលវេលាដែលជនទាំងនេះស្នាក់នៅ

#បញ្ជាក់ រាល់ពត៌មានដែល បងប្អូនបានរាយការណ៍ យើងខ្ញុំនិងរក្សាជាការសម្ងាត់ជូន។
សូមអរគុណ!!!
សូរិយា

មតិយោបល់