កែបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ស្រី្តរងគ្រោះម្នាក់រងរបួសបែកក្បាលធ្ងន់ធ្ងរ រួចត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យភ្លាម ក្រោយពីស្រី្តរងគ្រោះម្នាក់នេះ ស្រវឹងស្រារួចដើរទៅបង្កទំនាស់នៅតូបលក់ឥវ៉ាន់ របស់ជនបង្កបណ្តាលឲ្យជនបង្កខឹងក៏វាយបែកក្បាលផ្នែកខាងស្តាំតែម្តង (ត្រូវបានក្រុមគ្រសារបញ្ជួនចេញពីមន្ទីរពេទ្យបង្អែកកំពត និងបន្តយកទៅព្យាបាលនៅមន្ទីរ (ពេទ្យកេតុមេលា) រាជធានីភ្នំពេញ ។ ក្រោយពីកើតហេតុរួចជនបង្កក៏បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅក្នុង ភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។
មន្ត្រីនគរបាលក្រុងកែប បានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ឌី លីមឈាង ភេទស្រី អាយុ ៤២ឆ្នាំ (មុខរបរលក់ដូរ) មានទីលំនៅក្នុង ភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។ ចំណែកឯជនបង្កឈ្មោះ ចឹក វុទ្ធី ភេទប្រុស អាយុ ២៧ឆ្នាំ (មុខរបរលក់ដូរ) រស់នៅក្នុង ភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។
ករណីនេះកម្លាំងជំនាញកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យខាងលើ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕
មតិយោបល់