ព័ត៌មានជាតិ

កូនប្រុសថៅកែការ៉ាស់សាំងម្នាក់ អាយុ៤ឆ្នាំ ត្រូវខ្សែភ្លើងឆក់ បណ្តាលឲ្យស្លាប់ នៅខេត្តសៀមរាប

សៀមរាប: នៅវេលាម៉ោង៩និង០០នាទីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ មានករណីខ្សែភ្លើងឆក់ កូនប្រុសថៅកែការ៉ាស់សាំងម្នាក់ បណ្តាលឲ្យបាត់បង់ជីវិត បង្កការភ្ញាក់ផ្អើលកើតឡើង នៅត្រង់ចំណុចផ្ទះការ៉ាស់សាំង ស្ថិតក្នុងក្រុមទី២ ភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។

សពជនក្មេងរងគ្រោះឈ្មោះ ប៉េង សារ:នាត ភេទប្រុស អាយុ៤ឆ្នាំ (នៅក្នុងបន្ទុក) ឪពុកឈ្មោះ ប៉ាត មករា អាយុ៤០ឆ្នាំ មុខរបរលក់សាំង ម្ដាយឈ្មោះ លាង សាវិញ អាយុ២៩ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅ ភូមិ-ឃុំកើតហេតុ ។

ក្រោយទទួលសេចក្ដីរាយការណ៍ នគរបាលផ្នែកបច្ចេកទេសស្រុក និងនគរបាលប៉ុស្តិ៍ បានចុះស្រាវជ្រាវ ពិនិត្យដល់កន្លែងកើតហេតុ (ចំណុចឆក់) ជាតុដែកសម្រាប់ដាក់ប្រេងម៉ាស៊ីនលក់កម្ពស់2m, និងមានខ្សែភ្លើងតជាប់អំពូលម៉ែត្រចំនួន២អំពូល (អំពូលមូល១, អំពូលមែត្រវែង១) ។ ពិនិត្យឃើញកន្លែងសង្ស័យ នៅចំណុចខ្សែភ្លើងតភ្ជាប់អំពូលវែង មានកូដរលាត់ស្រោមខ្លោចជាប់តុដែក ។

ការពិនិត្យសពជនរងគ្រោះឃើញមាន ផ្នែកអវយ:វមាន ស្លាកស្នាមរលាកចំណុច កដៃឆ្វេង១កន្លែង, រលាកកន្លាក់ដៃឆ្វេង១កន្លែង, រលាកដើមដៃស្មាខាងស្ដាំ១កន្លែង ។ ផ្នែកក្បាល គ្មានស្លាកស្នាម ។

តាមការបំភ្លឺរបស់ឈ្មោះ ប៉ាត មករា ជាឪពុកក្មេងរងគ្រោះបានឲ្យដឹងថា នៅល្ងាចថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២០ រូបគាត់បានចាប់អំពូលដែលដាក់ជាប់និងតុដែក(តុដែកឆក់) ពេលនោះគាត់សង្ស័យមានការចម្លងឆក់ពីខ្សែភ្លើង តែរូបគាត់បានដកតែឌុយខ្សែភ្លើងអំពូលមូល១តែប៉ុណ្ណោះ, ឯខ្សែអំពូលភ្លើង១ទៀតជាប់តុដែកដែរ(អំពូល២) មិនបានដកខ្សែភ្លើងទេ ។

ជាក់ស្ដែងនៅព្រឹកកើតហេតុ(១៧ ខែកក្កដា ឆ្នាំ២០២០) គាត់បានចេញពីផ្ទះ ប្រពន្ធនៅផ្ទះមើលកូនប្រុស២នាក់ លុះក្រោយមកស្រាប់តែប្រពន្ធគាត់តេទូរស័ព្ទប្រាប់ថា កូនប្រុសបង (សព) ត្រូវខ្សែភ្លើងឆក់ចំណុចតុដែកដាក់ប្រេងម៉ាស៊ីន រូបគាត់បានទៅទាន់កូននៅមន្ទីរពេទ្យបង្អែកពួក ខណ:បន្តជូនសង្គ្រោះទៅមន្ទីរពេទ្យបង្អែកខេត្ត ពេលទៅដល់ពេទ្យខេត្តគ្រូពេទ្យពិនិត្យនិងប្រាប់ថា កូនគាត់ផុតដង្ហើមស្លាប់បាត់ទៅហើយ ក៏បានជូនកូនមកផ្ទះវិញ ។

ការសន្និដ្ឋាន របស់ឪពុកម្ដាយសពក្មេងរងគ្រោះនិយាយថា កូនរបស់គាត់ពិតជាស្លាប់ដោយខ្លួនឯង មូលហេតុ ការធ្វេសប្រហែសលើការតភ្ជាប់ប្រព័ន្ធខ្សែភ្លើងក្នុងផ្ទះ ។ សមត្ថកិច្ចសន្និដ្ឋានថា ហេតុការណ៍ខាងលើនេះខ្សែភ្លើងឆក់ បណ្ដាលឲ្យស្លាប់ ពុំពាក់ព័ន្ធបទឃាតកម្មនោះទេ ។ សពក្មេងរងគ្រោះបានប្រគល់ជូនឪពុកម្ដាយយកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់