ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូបុករថយន្ត បណ្តាលឲ្យស្លាប់មួយរំពេច នៅលើដងផ្លូវ

កណ្តាល: នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០និង៣៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ ស្ថិតនៅក្នុងភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ឡាំ វ៉ិចភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិព្រែកថ្មី ឃុំទឹកវិលស្រុកស្អាង ខេត្តកណ្ដាល ។

នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះខាងលើ បានបើកម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល1R 6151 បើកបរទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុ បានរេចង្កូតបុករថយន្តដែលបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យស្លាប់។ ចំណែកអ្នកបើកបររថយន្ដមិនស្គាល់អត្តសញ្ញាណ បានចុះរត់គេចខ្លួនបាត់ស្រមោល ។ រថយន្តម៉ាក ពុយស៊ូ ពណ៌ខៀវ ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A1787 ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ទីតាំងខាងលើ ធ្វើការវាស់វែង រីឯសាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងបានយកទៅរក្សាទុក នៅអធិការដ្ឋានស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់