ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់ចុះលេងទឹកប្រឡាយ រអិលជើងធ្លាក់ចូលកន្លែងជ្រៅលង់ស្លាប់

បាត់ដំបងៈ នៅវេលាម៉ោង ១និង៣៥នាទីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងក្រុម៥ ភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីក្មេងចុះលេងទឹកប្រឡាយ រអិលជើងចូលកន្លែងជ្រៅលង់ស្លាប់។

ជនរងគ្រោះឈ្មោះ ឈាន រ៉ាយុទ្ធ ភេទប្រុស ៧ឆ្នាំ ឪពុកឈ្មោះ ឆាយ ភក្តី អាយុ ៤៨ឆ្នាំ ប្រពន្ធឈ្មោះ ភូ កល្យាន អាយុ ៤២ឆ្នាំ រស់នៅភូមិឃុំខាងលើ។

មូលហេតុ៖ ជនរងគ្រោះចុះលេងទឹកប្រឡាយ រអិលជើងធ្លាក់ចូលកន្លែងជ្រៅ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យរួច ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

មតិយោបល់