ព័ត៌មានជាតិ

អគ្គិភ័យលេបត្របាក់តូបក្នុងផ្សារព្រៃវែងអស់៤តូប

ព្រៃវែង: អគ្គិភ័យមួយបានឆាបឆេះតូបនៅក្នុងផ្សារព្រៃវែងបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៦និង០៦នាទីថ្ងៃ ១៧ ខែមិនា ឆ្នាំ២០១៩ ចំណុចក្នងផ្សារព្រៃវែង ស្ថិតក្នងភូមិលេខ ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង បណ្ដាលឲ្យខូចខាតសម្ភារ:ចំនួន ៤ តូប។

ក្នុងហេតុការនេះផងដែរបណ្តាលឲ្យមុខទំនិញខូចខាតជាច្រើនដូចជាប្រភេទស្បែកជើង មនុស្សចាស់ ក្មេង
( មិនទាន់វាយតំលៃជាប្រាក់បាននៅឡើយ)
ការអន្តរាគមន៏ ប្រើប្រាស់ឡាន ទឹក ៣គ្រឿង ប្រើទឹកអស់ចំនួន ៥ រថយន្ត។
ជុំវិញករណីនេះមិនដឹងមូលហេតុនៅឡើយ អធិការក្រុងកំពុងស្រាវជ្រាវ ៕

 

មតិយោបល់