បុរសអាយុ ៣៦ ឆ្នាំម្នាក់ត្រូវបានប៉ូលិស ឃុំខ្លួនព្រោះតែសង្ស័យគាត់ បានចម្លងមេរោគអេដស៍ ឲ្យដៃគូរជាបុរសដូចគ្នា ជាង ៣០០ នាក់។
ប៉ូលិសនៅ Missouri សហរដ្ឋអាមេរិក កំពុងទទួលបាននូវរឿងដ៏ឈឺក្បាល ខណៈ បុរសអាយុ ៣៦ ឆ្នាំ ម្នាក់ឈ្មោះ David Lee Mangum បានសារភាពថា គាត់បានសិច និងចម្លងមេរោគ ជាមួយនឹងដៃគូរជាបុរស ជាង ៣០០ នាក់នៅលើពិភពលោកអស់រយៈពេល ជាង ១០ ឆ្នាំ។
តាមរបាយការណ៍បានឲ្យដឹងថា David Lee Mangum បានឆ្លងមេរោគអេដស៍ កាលពីឆ្នាំ ២០០៣ ប៉ុន្តែគាត់នៅតែបន្តរួមភេទ ជាមួយនឹងបុរសជាដៃគូរ និងមិនបានប្រាប់ពីប្រវត្តិ របស់ខ្លួន ដល់ដៃគូរឡើយ។
រឿងរ៉ាវនេះដែរ ត្រូវបានបែកធ្លាយ ខណៈដែលដៃគូររបស់ខ្លួនជាបុរស បានទៅពិនិត្យសុខភាព និងឆ្លងមេរោគអេដស៍ ជាង ២ ខែ ទើបរាយការណ៍ទៅកាន់ប៉ូលិស នៅ Missouri សហរដ្ឋអាមេរិក។
បើយោងទៅតាមច្បាប់ ប្រសិនបើ លោក David Lee Mangum មានចេតនាចង់ឲ្យមេរោគរបស់ខ្លួនរីករាល់ដាលទៅអ្នកដទៃនោះ ខ្លួននឹងត្រូវជាប់គុកពេញមួយជីវិត។ប៉ូលិសក៏បាន ប្រកាសឲ្យដឹងពីស្ថានភាពចំពោះអ្នកដែលកើតអេដស៏ឆ្លងពីលោក David Lee Mangum ដែលស្រលាញ់ភេទដូចគ្នា តែក៏មិនដឹងថា នរណាខ្លះជាដៃគូសិចភេទដូចគ្នា នោះដែរ៕
មតិយោបល់