កំពង់ធំៈ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៦និង៣០នាទី តាមដងស្ទឹងសែន ចំណុចភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីក្មេងប្រុសម្នាក់ លោតទឹកតោងកបងប្រុសរបស់ខ្លួន ខណៈទៅលាងទឹកឲ្យគោ ហើយបងឈរក្នុងទឹកត្រឹមក។
កុមាររងគ្រោះឈ្មោះ ពីន ធី ភេទប្រុស អាយុ ៤ឆ្នាំជនជាតិខ្មែរ រស់នៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានឪពុកឈ្មោះ ពាវ ពីន និងម្តាយឈ្មោះ យឺ ចាន់ណាក់។
សូមបញ្ជាក់៖ ករណីនេះភ្លាមៗ បងប្អូនអ្នកស្រុកភូមិខំមុជទឹករាវរក ប៉ុន្តែមិនឃើញរហូតមកដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២និង៣៥នាទីទើបរកសពឃើញ។
ក្រោយពីកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង ត្រួតពិនិត្យកោសល្យវិច័យរួច ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕
មតិយោបល់