ម៉ែលប៊េន: បុរសម្នាក់ជាជនរស់នៅក្នុងទីក្រុងម៉ែលប៊នត្រូវបានតុលាការកាត់ទោសពីបទចូលរួមក្នុងសកម្មភាពចាប់រំលោភមួយកាលពី 3១ ឆ្នាំជាងមុនដែលការចាប់ខ្លួនគឺផ្អែកលើភស្តុតាងDNAដែលទទួលបាន។
បុរសដែលមានអាយុសព្វថ្ងៃដល់ទៅ 47 ឆ្នាំទៅហើយត្រូវបានបង្ហាញមុខនៅតុលាការទីក្រុងម៊ែលប៊នកាលពីព្រឹកមិញនេះហើយត្រូវបានជាប់ចោទក្នុងទោសបីផ្សេងគ្នាដែលមានមួយនោះគឺជាប់ទាក់ទងនឹងការរំលោភនារីម្នាក់កាលពីខែធ្នូឆ្នាំ 1982 នៅចំកណា្តលទីក្រុងម៊ែលប៊ន។
លោកតម្រួតខាងផ្នែកស៊ើបអង្កេតបាននិយាយថានៅពេលជនរងគ្រោះកំពុងឈរនៅលើផ្លូវបុរសម្នាក់ដែលកាលនោះមានអាយុប្រហែលជា 17 ឆ្នាំនិងបក្សពួកបីនាក់ទៀតបានចាប់នាងចូលក្នុងរថយន្ត។ពួកគេបន្តបើកដោយមាននារីរងគ្រោះនៅក្នុងឡានហើយចាប់ផ្តើមធ្វើការរំលោភម្នាក់ម្តងៗរហូតដល់ពេលដែលគេទម្លាក់នាងចោល។
ប៉ុន្តែបីជាយ៉ាងណាក្តីមេធាវីការពារក្តីរបស់ជនជាប់ចោទបានបដិសេធខណះដែលតុលាការមិនទាន់មានការសម្រេចណាមួយឡើយហើយប៉ុន្តែជនជាប់ចោទត្រូវបានដាក់បម្រាមមិនអនុញ្ញាតិឲ្យចេញពីអូស្ត្រាលីនោះឡើយហើយរៀងរាល់មួយអាទិត្យម្តងគេត្រូវរាយការណ៍ឲ្យប៉ូលីស៕

មតិយោបល់