ព័ត៌មានជាតិ

First News៖រន្ធត់ណាស់! រថយន្ត២គ្រឿងបុកគ្នា គៀបម៉ូតូសង់ជិះឌុបគ្នា៣នាក់ បណ្តាលឲ្យស្លាប់ទាំងអស់នៅច្រមុះជ្រូកព្រែកព្នៅ

ព្រៃវែង: យោងតាមប្រភពព័ត៌មានពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណ:នេះមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីរថយន្តម៉ាក ស៊ាំយ៉ុង បុកជាមួយនឹងរថយន្តកូរ៉េ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា ជ្រុលទៅបុកគៀបជាប់នឹងម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ដែលកំពុងជិះឌុបគ្នាដោយបុរស៣នាក់ បណ្តាលឲ្យម្នាក់ខ្ទាតចេញមកខាងក្រៅ ផ្កាប់មុខស្លាប់យ៉ាងអាណោចអាធ័ម ចំណែក២នាក់ទៀត គៀបជាប់នៅខាងក្រោមរថយន្តទាំង២គ្រឿងស្លាប់ដូចគ្នា។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៤រសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចច្រមុះជ្រូកព្រែកព្នៅ ក្នុងឃុំព្រែកព្នៅ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

ព័ត៌មានលម្អិត Post News នឹងផ្សាយបន្តទៀត៕

មតិយោបល់