ព័ត៌មានជាតិ

បុរសកសិករម្នាក់ បើករថយ​ន្តធ្លាក់ផ្លូវ ទៅបុកគល់ឈើពេញទំហឹង បណ្តាលឲ្យស្លាប់ខ្លួនឯងនៅក្នុងរថយន្ត

តាកែវ: នៅថ្ងៃទី១៩ ខែកក្កដាឆ្នាំ ២០២០ វេលាម៉ោង១១និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅលើផ្លូវជាតិលេខ១២៦ គីឡូម៉ែត្រ៩-១០ បើកបរធ្លាក់ផ្លូវដោយខ្លួនឯង បណ្តាលឲ្យស្លាប់បុរសម្នាក់ ស្ថិតត្រង់ចំណុចភូមិក្រោម ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តមួយគ្រឿងម៉ាក តាក់ម៉ា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2w8923 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន ពេលមកដល់កន្លែងកើតហេតុ ខាងលើក៏ជ្រុលចង្កូតធ្លាក់ពីផ្លូវ ទៅបុកគល់ឈើពេញមួយទំហឹង បណ្តាលឲ្យអ្នកបើកបរឈ្មោះ កឹម គា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ
រស់នៅភូមិប្រាល ឃុំតានី ស្រុក អង្គជ័យ ខេត្តកំពត បានស្លាប់នៅក្នុងរថយន្តភ្លាមៗ ហើយសាកសពជនរងគ្រោះនិងមធ្យោបាយ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងជួសជុលប្រើប្រាស់វិញ ៕

មតិយោបល់