ព័ត៌មានជាតិ

អ្នកឈ្នះ អ្នកចាញ់ ចូលពេទ្យទាំង២ ករណីប្រើកាំបិតពូថៅកាប់គ្នា

ភ្នំពេញ: កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៤និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីហិង្សាដោយចេតនា(ប្រើកាំបិត និងពូថៅកាប់គ្នាឲ្យរបួស) នៅចំណុចក្នុងការដ្ឋានសំណង់បុរីភ្នំពេញ ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ២ក្រុម ៖ភាគីទី១ ឈ្មោះ សួន សុខុម ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់បុរីភ្នំពេញ ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ របួសដាច់សាច់ស្តាំនិងសាច់ដៃឆ្វេង (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពវាយកាប់គ្នាជា ភាគីទី២ឈ្មោះ ម៉ៅ មី ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់បុរីភ្នំពេញ ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រួសក្បាលខាងស្តាំដេរ១០ថ្នេរ (គ្មានសារធាតុញៀន) ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

មតិយោបល់