កំពង់ស្ពឺៈ យោងតាមសេចក្ដីជូនដំណឹង របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ស្ពឺ បានឲ្យដឹងថា សូមជូនដំណឹងដល់គ្រប់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ ពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឺងព្រែកត្នោត មេត្តាជ្រាបថា៖ យោងតាមស្ថានភាពអាកាសធាតុរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នាបណ្ដាលឲ្យកម្រិតទឹកនៅស្ថានីយ៍វាស់ទឹកពាមខ្លី ឡើងដល់កម្រិតកម្ពស់ ៧.៣០ ម៉ែត្រ ដែលជាកម្រិតអានបង្កផលប៉ះពាល់ដល់ផ្ទៃដីបង្កបង្កើនផល លំនៅដ្ឋាន ទ្រព្យសម្បត្តិ អាយុជីវិត និងអាចបង្កផលប៉ះពាល់ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋពីជម្ងឺរាតត្បាតផ្សេងៗ ។
អាស្រ័យហេតុនេះ សូមអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ជាប្រចាំ ៕
មតិយោបល់