ព័ត៌មានជាតិ

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ចំនួន​១០​នាក់​និង​អ្នក​បើករថយន្ត​១​នាក់​ បម្រុង​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​

​បន្ទាយ​មាន​ជ័យ​ ៖​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក​ ប្រចាំការ​នៅ​មុខ​ខ្លោងទ្វារ​ផ្លូវ​ចូល​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ​ និង​កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១​ ប៉ុស្តិ៍​ថ្នល់បំបែក​ សហការ​ជាមួយ​ម្លាំ​ង​យោធា​ការពារ​ព្រំ​ដែក​គោក​លេខ​៥០៣​ នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១២​ខែមិថុនា​ ឆ្នាំ​២០២១​ បាន​ដើរ​ល្បាត​ខាងជើង​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ​ចម្ងាយ​ប្រហែល​៥០​ម៉ែត្រ​ ក្នុងភូមិ​សាស្ត្រ​ភូមិ​តា​ជោ​ភ្នំ​ឆ័​ត្រ​ ឃុំ​ស្វាយចេក​ ស្រុក​ស្វាយចេក​ បាន​ជួប​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​១០​នាក់​ និង​អ្នក​បើករថយន្ត​០១​នាក់​ បម្រុង​នាំ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ ។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ឯក​ ជា​ ស្លូញ​ អធិការ​នគរបាល​ស្រុក​ស្វាយចេក​ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០២១​នេះ​ ។​

​លោក​វរសេនីយ៍ឯក​ ជា​ ស្លូញ​ បាន​បញ្ជាក់​ថា​៖​ ប្រជាពលរដ្ឋ​ដែល​បម្រុង​ឆ្លង​ដែន​នោះ​គឺ​សុទ្ធតែ​បុរស​ទាំងអស់​មក​ពី​ខេត្តព្រៃវែង​ ។​ ជាមួយ​គ្នា​នោះ​ដែរ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នក​ដឹក​ជញ្ជូន​០១​នាក់​ ឈ្មោះ​ សេង​ ហ៊ុយ​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ រស់នៅ​ភូមិ​ភ្នំ​ជញ្ជាំង​ ឃុំ​ជប់​វា​រី​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ ។​ ពួក​គេ​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ម៉ាក​ HIGHLANDER​ ពណ៌​ស​ ពាក់​ស្លាក់​លេខ​ ភ្នំពេញ​ 2AH-3897​ ។​

​ចំពោះ​ប្រជាពលរដ្ឋ​ទាំង​១០​នាក់​នោះ​ ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​វិទ្យាល័យ​ស្វាយចេក​ ចំណែក​អ្នកបើកបរ​រថយន្ត​កំពុងធ្វើការ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក​ និង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ​បន្ត​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

មតិយោបល់