ឧត្តរមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យជាប្តី ប្រពន្ធ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីពួកគេបានធ្វើសកម្មភាពលួចដាក់អន្ទាក់ឆក់សត្វព្រៃ នៅក្នុងតំបន់ហាមឃាត់ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។
ជនសង្ស័យទាំងពីរនាក់មានឈ្មោះ អ៊ុច រីន អាយុ៣១ឆ្នាំ ជាប្ដី និងឈ្មោះ សុខ ផល អាយុ៣៨ ឆ្នាំជាប្រពន្ធ រស់នៅភូមិសុពណ៌ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចដកហូតបានសម្ភារៈប្រើប្រាស់ សម្រាប់ធ្វើសកម្មភាពរួមមាន អាគុយ ចំនួន២ ,អាំងវូទ័រថាមពល ចំនួន ១ គ្រឿង,ខ្សែភ្លើងឆក់ចំនួន ១០០០ម៉ែត្រ ,កាំបិត ពូថៅ ។ល។
បច្ចុប្បន្ន ជនសង្ស័យខាងលើទាំងពីរនាក់ ត្រូវបានខណ្ឌរដ្ឋបាលព្រៃឈើខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់