ព័ត៌មានជាតិ

ភ្ញាក់ផ្អើល! អង្គរក្សម្នាក់ ចេញពីធ្វើការនៅបន្ទាយទួលក្រសាំង មកសម្រាកផ្ទះនៅពេលយប់ ព្រឹកឡើងស្រាប់តែស្លាប់

កណ្តាលៈ យោតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃច័ន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ មានករណី ខ្យល់គ(គាំងបេះដូង)វេលាម៉ោង ៩និង៣០នាទី ជនរងគ្រោះឈ្មោះ នូ ប៊ុនរឿន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ អង្គរក្ស ជនជាតិខ្មែរ ភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមការបំភ្លឺរបស់កូនស្រីជនរងគ្រោះឈ្មោះ ហួត ចិត្ត្រាវត្តី ភេទស្រី អាយុ២៦ឆ្នាំ បានឲ្យដឹងថា នៅថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១២យប់ ជនរងគ្រោះបានចេញមកពីធ្វើការនៅបន្ទាយទួលក្រសាំង ពេលមកដល់ផ្ទះជនរងគ្រោះមានសភាពរាងស្រវឹង ក៏បានចូលបន្ទប់សម្រាកទៅ។លុះវេលាម៉ោង៨និង០០នាទីថ្ងៃខែឆ្នាំដដែល កូនស្រីជនរងគ្រោះ បានចូលទៅមើលបន្ទប់ឃើញជនរងគ្រោះសម្រាកនៅលើគ្រែមិនក្រោក ក៏បានស្រែកសួរជនរងគ្រោះថា(ប៉ាស្មាននិងហើយមិនទាន់ក្រោកទៀត) ក៏អត់មានឆ្លើយតបសោះ និងបានទៅដាស់ជនរងគ្រោះមិនព្រមឆ្លើយតបទៀត ដោយមានការសង្ស័យបានស្រែកហៅម្តាយនិងបងប្អូនឲ្យជួយមើល ភ្លាមនោះបានដឹកជនរងគ្រោះដោយម៉ូតូកង់បី ទៅមន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល។លុះទៅដល់លោកគ្រូពេទ្យបានសង្គ្រោះដោយដាក់អុកស៊ីសែន លោកគ្រូពេទ្យឆ្លើយថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ក៏បានដឹកជនរងគ្រោះមកផ្ទះវិញ។

ផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ ឃើញថាសាកសពក្បាល ដងខ្លួននិងអវយវមានសភាពធម្មតា ក្រៅពីនឹងពុំមានស្លាកស្នាមអ្វីគួរឲ្យកក់សំគាល់ឡើយ។
ជនរងគ្រោះមានជំងឺលើសឈាម និងឡើងជាតិអាស៊ីត តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ ជនរងគ្រោះ ស្លាប់ដោយសារខ្យល់គ(គាំងបេះដូង)។ សាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់