ព័ត៌មានជាតិ

ទីតាំង បាញ់អាប៉ោង មួយកន្លែងនៅឃុំស្រអែម ត្រូវសមត្ថកិច្ចចុះបង្រ្កាបនិងឃាត់បានមនុស្សប្រុសស្រី៩នាក់

ព្រះវិហារ: កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហា រ បានចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់(អាប៉ោង) ០១ កន្លែង នៅចំណុចផ្ទះឈ្មោះហ៊ន ចាន់រ័ត្ន ភេទស្រី ស្ថិតក្នុង ភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ឃាត់ខ្លួនមុខសញ្ញាបាន ចំនួ ន ០៩នាក់ ស្រី ០៣នាក់ និងរឹបអូសវត្ថុតាងរួមមាន ៖
+រថយន្ត ចំនួន ០៥គ្រឿង
+ម៉ូតូ ចំនួន ០១គ្រឿង
+ទូរស័ព្ទដៃ ចំនួន ០៣គ្រឿង
+ គ្រាប់អាប៉ោង ចំនួន ១៥គ្រាប់ និងសម្ភារ:បម្រើល្បែងមួយចំនួនទៀត។
មុខសញ្ញាខាងលេី ក្រោយពីសមត្ថកិច្ចធ្វេីការអប់រំ និងធ្វេីកិច្ចសន្យារួចទេីប អនុញ្ញាត ឲ្យ ត្រលប់ ទៅលំនៅដ្ឋានវិញ៕

 

មតិយោបល់