ព័ត៌មានជាតិ

របួសធ្ងន់ស្រាល៥នាក់បន្ទាប់ពីរថយន្ត២គ្រឿងបុកគ្នា

បាត់ដំបង: ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩វេលាម៉ោង១១និង៥០នាទីនៅលើផ្លូវជាតិលេខ៥7Bចន្លោះគីឡូលេខ23 24នៅក្រុមទី05 ភូមិស្រះទឹកថ្មី ឃុំតាក្រី ស្រុកកម្រៀង ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន១លើក រវាងរថយន្តនឹងរថយន្ត(បញ្ច្រាសទិសគ្នា)(បណ្តាលឲ្យរបួសធ្ងន់០៤នាក់(ប្រុស)និងស្រាល១នាក់
ដោយរថយន្តម៉ាកTOYOTA VIGO ពណ៌ទឹកមាស ពីបាំង ពាក់ស្លាកលេខ ភ្នំពេញ 2V4140 (បើកពីលិចទៅកើត) (អ្នកបើកបររបួសស្រាល)អ្នករួមដំណើរ២នាក់របួសធ្ងន់
នឹងរថយន្ត ម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង 2B3048 អ្នកបើកបររបួសធ្ងន់ អ្នករួមដំណើររបួសធ្ងន់
មូលហេតុល្បឿននឹងមិនប្រកាន់ស្ដាំ ទើបបណ្តាលឲ្យជួបបញ្ហាបែបនេះ ចំណែកខូចខាតរថយន្ត ធ្ងន់ទាំង២គ្រឿង៕

 

មតិយោបល់