កំពង់ធំៈ កាលពីវេលាម៉ោង១៥ និង១៥នាទីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត សណ្តោងរ៉ឺម៉ក និងម៉ូតូបុកគ្នា បណ្តាលឲ្យស្លាប់បុរសម្នាក់ នៅនឹងកន្លែងកើតហេតុ ស្ថិតនៅក្នុងភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម C125 ពណ៌ក្រហម គ្មានពាក់ផ្លាកលេខ បើកបរដោយជនរងគ្រោះមិនស្គាល់អត្តសញ្ញាណម្នាក់ ទិសដៅពីកើតទៅលិច លុះបើកមកល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខ កំពង់ចាម 3A -7001ទិសដៅបញ្រ្ចាសគ្នា បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បានបុកម៉ូតូ បណ្តាលឲ្យអ្នកបើកបរស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង ធ្វើកំណត់ហេតុយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្ទោង សាកសពជនរងគ្រោះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកសាច់ញាតិ ដើម្បីមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់