ប៉ៃលិនៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅវេលាម៉ោង១៥និង៣៥នាទីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិ ភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន លើផ្លូវជាតិលេខ៥៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ (រថយន្តធុនធ្ងន់ ធ្លាក់ស្នាមភ្លោះ) បណ្ដាលឱ្យរថយន្តខូចខាតកម្រិតស្រាល តែមិនបណ្តាលឲ្យរងការខូចខាតដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋឡើយ ។
អ្នកបើកបរឈ្មោះ ជិន ធន ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិក្រចាប ឃុំព្រែកខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (គ្មានរបួស)។ បើកបររថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ត្រួយចេកខ្ចី ប្រភេទ សណ្តោង ពាក់ផ្លាកលេខ ៤A ១០៦៦ កំពង់ចាម ធ្វើដំណើរ ពីជើងទៅត្បូង ។ អ្នករួមដំណើរមានឈ្មោះ ធន ពន្លឺ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិក្រចាប ឃុំព្រែខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (គ្មានរបួស)។
មូលហេតុ៖ បណ្តាលមកពីកត្តាមនុស្ស បើកបរក្នុងល្បឿនលឿន និង ខ្វះការប្រុងប្រយ័ត្ន កត្តាផ្លូវកោងនិងមានភ្លៀងធ្លាក់ធ្វើឲ្យផ្លូវរអិលមិនអាចគ្រប់គ្រងរថយន្តបាន។
បច្ចុប្បន្នរថយន្ត ម្ចាស់ស្ទូចចេញពីកន្លែងកើតហេតុ យកទៅជួសជុល ៕
មតិយោបល់