ក្រុមហ៊ុនរបស់វៀតណាមបានវិនិយោគជាទឹកប្រាក់សរុបចំនួន ១៤ពាន់លានដុល្លារអាមេរិក ទៅលើតំបន់ និងប្រទេសចំនួន ៦០។ នេះបើយោងតាមការឲ្យដឹងពីក្រសួងផែនការ និងវិនិយោគវៀតណាម កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
នៅក្នុងស្ថិតិទីភ្នាក់ងារវិនិយោគបរទេសរបស់ក្រសួងផែនការ និងវិនិយោគ បានបង្ហាញថា គម្រោងវិនិយោគក្រៅប្រទេសរបស់ក្រុមហ៊ុនវៀតណាមបានកើនឡើង និងគម្រោងទាំងនោះត្រូវបានផ្ដោតសំខាន់លើការរុករករ៉ែ វិស័យកសិកម្ម ទូរគមនាគមន៍ និងផលិតផលប្រើប្រាស់។
នៅក្នុងឆ្នាំ ២០១២ មានគម្រោងចំនួន ៨៤ត្រូវបានចុះបញ្ជីដោយសរុបជាទឹកប្រាក់មានចំនួន ១,៤ពាន់លានដុល្លារអាមេរិក។
បើតាមតួលេខប្រមាណជា ៧១២ក្រុមហ៊ុនវៀតណាម ដែលបានធ្វើការវិនិយោគទៅក្រៅប្រទេស ដោយនៅក្នុងនោះរួមមានក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់វៀតណាមផងដែរ ដោយក្រុមហ៊ុនមួយនេះបានចំណាយ ៦,៥ពាន់លានដុល្លារអាមេរិកសម្រាប់វិនិយោគលើ ១៨គម្រោង នៅក្នុងប្រទេសរុស្ស៊ី ប៉េរូ និងប្រទេសវើណេហ្សូអេឡា៕
មតិយោបល់