ព័ត៌មានជាតិ

ប្រពន្ធរៀនបើកទ្បាន ប្ដីអង្គុយក្បែរជាអ្នកបង្ហាត់ សង្ស័យឃើញទ្បានដឹកដីមកជិតភ័យ បើកគេចបណ្ដាលឲ្យរថយន្តធ្លាក់ប្រទ្បាយទឹកស្អុយ

បាត់ដំបង: កាលពីវេលាម៉ោង ៤ និង ៣៥នាទីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចា ក្រុងបាត់ដំប មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តអាបាឡែនមួយគ្រឿង ត្រូវម្ចាស់បើកធ្លាក់ប្រទ្បាយទឹកស្អុយ រងការខូចខាត។

សមត្ថកិច្ច បានឲ្យដឹងថា មូលហេតុ គឺប្រពន្ធរៀនបើកបរ ប្ដីអង្គុយក្បែរជាអ្នកបង្រៀន ពេលនោះ ប្រពន្ធ បើកគេចឡានដឹកដី មិនប្រយ័ត្នបណ្ដាលឲ្យរថយន្ត ធ្លាក់ចូលទឹកស្អុយ៕

មតិយោបល់