ព្រះសីហនុ:យោងតាមផេកមូលដ្ឋានកងរាជអាវុធស្រុកព្រៃនប់បានអោយដឹងថា នៅវេលាម៉ោង 06និង 45នាទីថ្ងៃទី12 ខែឧសភា ឆ្នាំ2023 នៅលើដងផ្លូវជាតិលេខ 4 ចន្លោះគីឡូម៉ែត្រលេខ 178 និង 179 ដែលស្ថិតក្នុងភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូមួយគ្រឿងម៉ាកdreamសង់ c125ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1G-5459 មានទិសដៅពីព្រះសីហនុទៅភ្នំពេញ បេីកបរដោយឈ្មោះ សៀង សំអាត ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិ វាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងអ្នករួមដំណេីរម្នាក់ឈ្មោះ សៀង ផាន់ណា ភេទស្រី អាយុ២៩ ឆ្នាំ មានទីលំនៅ ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លុះមកដល់ចំណុចកើតហេតុខាងលើបានបុកប៉ះជាមួយនឹងម៉ូតូមួយគ្រឿងម៉ាកdreamសង់ c125ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1J-8845មានទិសដៅបញ្រ្ចាស់គ្នា បេីកបេដោយឈ្មោះ ផល់ គឹមសាន ភេទប្រុស អាយុ24ឆ្នាំ មានទីលំនៅ ភូមិថ្មី ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ និងអ្នករួមដំណេីរម្នាក់ឈ្មោះ យុន ស្រីមួយ ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅ ភូមិថ្មី ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្ដាលឲ្យ៖
1.ឈ្មោះ សៀងសំអាត អ្នកបេីកបរម៉ូតូ ពាក់ស្លាកលេខ ព្រះសីហនុ1G -5459(រងរបួសធ្ងន់ (បញ្ជូនទៅពេទ្យរាជធានីភ្នំពេញ)
2.ឈ្មោះ សៀងផាន់ណា អ្នករួមដំណេីរ ម៉ូតូពាក់ស្លាកលេខ ព្រះសីហនុ 1G-5459(រងរបួសមធ្យម)
3.ឈ្មោះ ផល់ គឹមសាន អ្នកបើកបរម៉ូតូពាក់ស្លាកលេខ ព្រះសីហនុ1J-8845 (រងរបួសមធ្យម)
4.ឈ្មោះ យុន ស្រីមួយ អ្នករួមដំណេីរម៉ូតូពាក់ស្លាកលេខ ព្រះសីហនុ1G-8845(រងរបួសមធ្យម)។
បច្ចុប្បន្នអ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជនវាលរេញ រីឯវត្ថុតាង(ម៉ូតូចំនួន02គ្រឿង)ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។
ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូនិងម៉ូតូបណ្តាលអោយមនុស្សរងរបួសធ្ងន់ស្រាល៤នាក់ នៅស្រុកព្រៃនប់…

មតិយោបល់