ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ស្តីពីករណី បង្ក្រាបល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខ ឆ្នោតវៀតណាម) ជាក់ស្តែង នៅចំណុចផ្ទះគ្មានលេខ ភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់៖ ១-ឈ្មោះចក់ ស្រីមុំ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ភ្នាក់ងារកត់ឆ្នោត ស្នាក់នៅផ្ទះកើតហេតុ ។ ២-ឈ្មោះញ៉ែម សុខ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិកើតហេតុ(អ្នកចាក់កន្ទុយលេខ) ។ ៣-ឈ្មោះថាវ ស្រី ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិកើតហេតុ(អ្នកចាក់កន្ទុយលេខ) ។
នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៥និង៥០នាទី សមត្ថកិច្ចនគរបាលផ្នែកយុត្តិធម៌ខណ្ឌច្បារអំពៅ សហការជាមួយនគរបាលប៉ុស្តិ៍ព្រែកថ្មី ចុះបង្ក្រាបជាក់ស្តែងល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខ ឆ្នោត វៀតណាម) នៅចំណុចកើតហេតុខាងលើ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ខាងលើ ដកហូតវត្ថុតាងរួមមាន៖ ក្រដាសកត់កន្ទុយលេខរួច២៣សន្លឹក, ម៉ាស៊ីនគិតលេខ០១គ្រឿង,ទូរស័ព្ទ ដៃ០១គ្រឿង, លុយដុល្លារ ៧០៤ដុល្លារ, លុយខ្មែរ២,៤៣០,០០០រៀល, ប៊ិចចំនួន៥ដើម, ក្រដាសកាគែរ័មួយចំនួន, ក្រដាសសេរីផ្ទៀងឆ្នោតមួយចំនួន និងក្រដាសមិនទាន់កត់កន្ទុយលេខមួយចំនួន បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់