ព្រះសីហនុៈ ភ្នាក់ងារសារព័ត៌មាន Post News បានរាយការណ៍ថា នៅមុននេះបន្តិច មានករណីគ្រោះចរាចរណ៍មួយកើតឡើងនៅចំណុច ឃុំប៊ិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តដឹកស៊ីទែនប្រេងសាំងស្លាកយីហោ “សូគីម៉ិច” បានបុកជាមួយរថយន្តដឹកអ្នកដំណើរ ប្រភេទសាំយ៉ុង ពណ៌ស បណ្តាលឲ្យមានមនុស្សស្លាប់២នាក់ នៅនឹងកន្លែងកើតហេតុ ក្នុងនោះមានតៃកុងរថយន្តសាំយ៉ុងដែលគាបជាប់ក្នុងរថយន្ត ហើយនិងមានអ្នករងរបួសជាច្រើនផងដែរ។
ភ្លាមៗសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ រីឯអ្នករបួសជាច្រើននាក់ ត្រូវកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋកំពុងជួយដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ៕
https://youtu.be/mWho8gKCT9A
https://youtu.be/p3eTD0IbDec
https://youtu.be/wRpuYvyCvIU
https://youtu.be/GPtx7Ar0FDU
មតិយោបល់