ការសាងភាពល្បីល្បាញក្នុងសង្គមសិល្បៈ វាហាក់បីដូចជាអាជីវកម្មមួយ ដែលចាប់ផ្តើមពីបាតដៃទទេ រហូតដល់អាជីវកម្មរីកធំធាត់ ដោយត្រូវតស៊ូ និងព្យុះភ្លៀងជាច្រើន ជាពិសេសព្យុះព័ត៌មាន និង ការប្រជែង ទីផ្សារក្នុងទ្រនំ ធ្វើយ៉ាងណាឲ្យឆាប់ល្បីល្បាញ ។ ក៏ប៉ុន្តែនេះវាគ្រាន់តែជារឿងមុនតែប៉ុណ្ណោះ ដោយងាកមកមើលសម័យ អ៊ីធឺណេតវិញ ដែលគេហៅថា សម័យហ្វេសប៊ុក មានយុវជនជាច្រើន មិនចាំបាច់ ត្រូវការទ្រនំ ល្បីណាមកសាងភាពល្បីល្បាញឡើយ ដោយពួកគេបានបង្កើតភាពល្បីល្បាញ តាមរយៈ បណ្តាញសង្គមយក្ស និង យូធូបយក្ស ក៏មានឈ្មោះ បោះសំលេងទៅហើយ រហូតមានផលិតកម្ម តូចធំ ហៅឲ្យមកច្រៀងក្នុងទ្រនំខ្លួន និងមានអ្នកខ្លះក្លាយជាអ្នកធ្វើសាច់ភ្លេង ក្នុងផលិតកម្មទៀតផង ។
ជាក់ស្តែង មានតារា ៤ ដួង ក្នុងនោះ គឺ ម៉ានិត Noly សីហា និង ដេវិត ដោយមុននឹងមានទ្រនំជ្រកកោន គឺសាងភាពល្បីល្បាញ លើបណ្តាញសង្គម និង យូធូប ។
ទំព័រ Anti Copy Songs បានបង្ហោះនៅលើហ្វេសប៊ុកខ្លួនថា «ពួកគាត់ទាំង៤ចាប់ផ្តើមដោយការនិពន្ធច្រៀងខ្លួនឯងបង្ហោះតាមហ្វេសប៊ុកនឹងយូធូប។ ដោយសារមានស្នារដៃល្អ ពេលនេះពួកគាត់បានក្លាយជាតារាចម្រៀង អ្នកនិពន្ធ អ្នកដឹកនាំនៅផលិតកម្មធំៗដែលមើលឃើញសមត្ថភាពគាត់។ ពួកគាត់នៅតែផលិតស្នាដៃនិពន្ធថ្មីៗដោយមិនចម្លងពីអ្នកដ៏ទៃ។ វាជារឿងគួរឲ្យសរសើរដែលពួកគាត់អាចផលិតបទផ្ទុះដោយសមត្ថភាពពិតៗ មិនមែនផលិតបានបទល្បីដោយការចម្លងគេ។ ក្នុងចំណោមពួកគាត់ទាំង៤ អ្នកពេញចិត្តស្នាដៃអ្នកណាជាងគេ? #មាននាងក៏ធុញគ្មាននាងក៏ធុញ #កើតមកដើម្បីតែលួងគេ #អូនអ៊ូក #ប៉ាដឹងប៉ាវៃ»។
វាជាការពិតខ្លាំងណាស់ ដោយបច្ចុប្បន្ននេះ ម៉ានិត ជាអ្នកចម្រៀងរបស់ផលិតកម្ម ភ្លេងរីខដស៍ Noly ជាអ្នកធ្វើភ្លេងឲ្យផលិតកម្ម ថោន សីហា ជាអ្នកចម្រៀងប្រចាំទ្រនំ M និង ដេវីត ជាអ្នករ៉េប នៅផលិតកម្ម ហង្ស មាស ដែលតែងតែដើរជាមួយនឹងកញ្ញា ពេជ្រ សោភា ៕
មតិយោបល់