ព័ត៌មានជាតិ

Update៖ ឪពុកម្តាយស្លុតចិត្ត បានដឹងថាកូនប្រុសម្នាក់ ចងកធ្វើអត្តឃាត

កណ្តាល: នៅថ្ងៃពុធ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោសក័ ព.ស.២៥៦៤ ត្រូវនឹងថ្ងៃ‌ទី២២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១១និង៤០នាទី នៅចំណុចដីឡូត៍មួយកន្លែង មានករណីបុរសម្នាក់ បានចងកសម្លាប់ខ្លួននិងខ្សែគោជាប់ដើមប្រេងខ្យល់ ស្ថិតនៅភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សពជនរងគ្រោះ‌ឈ្មោះ ម៉ៅ សារ៉ាត់ ភេទប្រុស អាយុ៣២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

សភាពរឿងហេតុ៖ តាមការសួរបំភ្លឺសាក្សីឈ្មោះ ធី រដ្ឋា ភេទប្រុស អាយុ៤៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរសន្តិសុខរោងចក្រ នៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា ខ្លួនបានដើរមកកន្លែងលក់ទឹកឃ្មុំ ជាមិត្តភក្តិ ប្រហែលម៉ោង១១និង៥នាទីបានឃើញជនរងគ្រោះដើរមកពីទិសខាងកើត ពាក់អាវយឺតដៃវែង ខាងក្រៅ ពណ៌ក្រហម ស្ពាយសាក់ការដូពីក្រោយ ឈរកន្លែងលក់ទឹកឃ្មុំ ឈរប្រហែលជា២០នាទីក៏ដើរទៅទិសខាងលិចទៅ រហូតមួយសន្ទុះស្រាប់តែមិត្តភក្តិលក់ទឹកឃ្មុំស្រែកប្រាប់ខ្លួនថា ជនរងគ្រោះចងកនឹងដើមប្រេងខ្យល់ស្លាប់បាត់ទៅហើយ ។

ក្រោយមកសមត្ថកិច្ចផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ ស្រុកអង្គស្នួល បានចុះមកដល់កន្លែងកើតហេតុ ដោយមានការចូលរួមប៉ុស្តិ៍រដ្ឋបាល ឃុំពើក លោកក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យ មេភូមិនឹងម្តាយឪពុកបងប្អូន នៃសពបានធ្វើការពិនិត្យលើជនរងគ្រោះឃើញថា ពុំមានស្លាកស្នាមអ្វីទេ។

តាមការសន្និដ្ឋាន យោងតាមលោកគ្រូពេទ្យនឹងជំនាញជនរងគ្រោះស្លាប់ដោយសារចងក ។ សាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់