តាកែវៈ នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២០នេះ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីលួច មានស្ថានទម្ងន់ទោស(ឆក់ការបូប)។
ប្រព្រឹត្តកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចតាមដងផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ ការឃាត់នេះ ធ្វើទ្បើងតាមពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ កែន វិបុល ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិក្រាំងធ្នង់ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ បានឱ្យដឹងថា ខណៈខ្លួន កំពុងជិះម៉ូតូទៅធ្វើការនៅរាជធានីភ្នំពេញ ដល់ចំណុចកើតហេតុ ក៏ត្រូវបានក្រុមជនសង្ស័យមានគ្នា ៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកនិច គ្មានផ្លាកលេខ មកធ្វើសកម្មភាពឆក់កាបូបរបស់ខ្លួនបានសម្រេច ហើយជនសង្ស័យ បានជិះរត់គេចខ្លួនចូលតាមផ្លូវលំវត្តពូនភ្នំ។
ក្រោយទទួលបានព័ត៌មានភ្លាម ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាងស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតីវិធី ពីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី បានស្រាវជ្រាវកំណត់មុខសញ្ញា រហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនជនសង្ស័យចំនួន៣នាក់៖
ទី១ឈ្មោះ ម៉េង លាងភើម ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ(អ្នកឆក់)។
ទី២ឈ្មោះ ហ៊ន ជីវ័ន្ត ភេទប្រុសអាយុ២០ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា (អ្នកបើកម៉ូតូ)។
ទី៣ឈ្មោះ ហ៊ន សិលា ភេទប្រុស អាយុ១៨ឆ្នាំរសនៅភូមិ ឃុំជាមួយគ្នា (រួមដំណើរ)។
វត្ថុតាងដកហូតបាន៖ ម៉ូតូ១គ្រឿងម៉ាកស៊ុយស៊ុយគី និច ដែលជិះធ្វើសកម្មភាព។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០៣ បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពឆក់ការបូបពីជនរងគ្រោះប្រាកដមែន ដោយក្នុងការបូបមានទូរស័ព្ទដៃ២គ្រឿង និងថវិការ៤ម៉ឺនរៀល។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កម្លាំងជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការ តាមនីតិវិធី៕
មតិយោបល់