ព័ត៌មានជាតិ

របួសម្នាក់ករណីរវាងរថយនត២គ្រឿងបុកគ្នា

កណ្ដាល: យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០
វេលាម៉ោង១និង១៥នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បង្ករឡើងដោយរថយន្តនិងរថយន្ត បណ្តាលឲ្យ របួសស្រាល០១នាក់(ប្រុស) ខូចខាតរថយន្ត០២គ្រឿង(ធ្ងន់)
និងជ្រុលឡើងលើឃឿនស្ពានគៀបង្កាន់ដៃស្ពានបាក់ប្រវែង ប្រហែល១០ម៉ែត្រ។ ចំណុចលើស្ពានមិត្តភាពកម្ពុជាចិន-ព្រែកក្តាម ស្ថិតក្នុងភូមិព្រែកក្តាម១ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។
មានរថយន្តមួយគ្រឿង ម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម3A-3757(អ្នកបើកបរគេចខ្លួន) បើកបរឡើងស្ពាន(ព្រែកក្តាម ទិសដៅពីត្បូង ទៅជើង) លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូតបុកនឹងរថយន្តមានម៉ាកKIA ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2AF-6073 បើកបរដោយឈ្មោះ ឡុង ចម្រើន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅ ភូមិកំពង់លួង ស្រុកអង្គបុរី ខេត្តតាកែវ(របួសស្រាល) ដែលកំពុងបើកបរឡើងស្ពានទិសដៅពីជើងទៅត្បូង បណ្តាលឲ្យខូចខាតរថយន្តទាំងសងខាង និងរងរបួសស្រាល។

ក្រោយពេលកើតហេតុកម្លាំងផ្នែកជំនាញ បានទៅចុះដល់កន្លែងកើតហេតុ ធ្វើការជួយសម្រួលចរាចរណ៍ គូសដៅវាស់វែង កន្លែងកើតហេតុ រួចនាំយកមធ្យោបាយពាក់ព័ន្ធ មករក្សាទុកនៅអធិការដ្ឋាននគរបាលដើមបន្តនីតិវិធី ៕

 

មតិយោបល់