ស៊ិនហួរ៖កាលពីថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១២ ម្សិលមិញនេះ JP Morgan Chase & CO, ជាក្រុមធនាគារចំរុះមួយរបស់អាមេរិកដែលមានទ្រព្យសម្បត្តិច្រើនជាងគេបង្អស់នៅអាមេរិក បានប្រកាសថាខ្លួនមានគម្រោងនឹងកាត់បន្ថយបុគ្គលិកចំនួន19,000នាក់ក្នុងឆ្នាំ2014ក្រោមជំនួញធនាគាររបស់ខ្លួន។
យោងទៅតាមរបាយការណ៏ដែលមាននៅក្នុងគេហទំព័ររបស់ខ្លួន បុគ្គលិកប្រមាណ13000ទៅ15000នាក់សម្រាប់របរបញ្ចាំហើយប្រមាណ3000ទៅ4000នាក់ទៅលើសេវាធនាគាររបស់ក្រុមហ៊ុនក្នុងឆ្នាំក្រោយនេះ។លទ្ធផលត្រូវតែឲ្យមានចំនួនដូចការគ្រោងទុក ប៉ុន្តែក្រុមហ៊ុននិងប្រើយុទ្ធសាស្ត្រដើម្បីកាត់បន្តិចម្តងៗដោយសង្ឃឹមថានិងមានចំនួន4000នាក់សម្រាប់ឆ្នាំ2013។JP Morganមានបុគ្គលិកសរុបជាង260000នាក់ដែលនឹងត្រូវមាន7,3%ជាចំនួនបុគ្គលិកក្នុងផែនការកាត់បន្ថយនេះ។ក្រុមហ៊ុនក៏នឹងត្រូវដកប្រាក់ដែលត្រូវចំណាយក្នុងផ្នែករបរបញ្ជាំរបស់ខ្លួនប្រហែលជា3ពាន់លានដុល្លារឲ្យបានក្នុងឆ្នាំក្រោយដែរ ហើយជាង1ពាន់លានដុល្លារទៀតកាត់បន្ថយនូវចំណាយផ្សេងៗដែលមាននៅក្នុងឆ្នាំ2013នេះ៕
ព័ត៌មានជាតិ
មតិយោបល់