ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាជួញដូរ ប្រើប្រាស់សារធាតុញៀន និងបង្កការអុកឡុកធ្វើឲ្យពលរដ្ឋមានការភ័យខ្លាច

កណ្តាល: ដោយមានការចង្អុរបង្ហាញពីលោកវរ:សេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ត្រូវចាប់ឲ្យបាននៅមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀន និងបង្កការអុកទ្បុកធ្វើឲ្យពលរដ្ឋមានការភ័យខ្លាច ។
ថ្ងៃទី២២ខែកក្កដាឆ្នាំ២០២០វេលាម៉ោង ១០និង០០នាទីកម្លាំងនគរបាលប៉ុស្តិ៍ក្បាលកោះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប៉ិច សុខា ហៅ តឿ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្តដឹកដី ស្នាក់នៅភូមិខ្សុំ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាមុខសញ្ញាជួយដូរដ៏សកម្មនៅភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ដកហូតវត្ថុតាង៖ ក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់(ថង់តូច០១កញ្ចប់ ថង់ល្មម០១កញ្ចប់)ម៉ូតូ០១គ្រឿងម៉ាក ហុងដា គុបជ្រុងគ្មានផ្លាកលេខ ទូរសព្ទ័ដៃចំនួន០២គ្រឿង8210និងOPPO៕

មតិយោបល់