ព័ត៌មានជាតិ

ជនសង្ស័យម្នាក់លួចផ្ទះសំណាក់ផារីយ៉ា បានជិត៣ខែស្មានតែរួចខ្លួន ចុងក្រោយខ្នោះ

ភ្នំពេញ: នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១២និង៣០នាទី អធិការដ្ឋាននគរបាលខណ្ឌសែនសុខស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីលួចម៉ូតូ នៅចំណុចផ្ទះសំណាក់ផារីយ៉ា ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីថ្ងៃទី០៣-០៥-២០២០ វេលាម៉ោង០៥ និង១៦នាទី។

ជនសង្ស័យឈ្មោះ អ៊ុ វត្ថា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ១២១ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះឈ្មោះ សុខុន វិជា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ភូមិព្រៃព្រីងខាងជើង សង្កាតចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

សម្ភារ:បាត់បង់ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1IB-9414 ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់