ព្រៃវែងៈ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចភូមិស្វាយតានី ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង មានករណីឃាតកម្មរំលោភសម្លាប់ ។
យោងតាមពាក្យបណ្តឹងឈ្មោះ អ៊ឹង ប៉ាង ភេទស្រី អាយុ៦៥ឆ្នាំ ត្រូវជាម្ដាយរបស់ជនរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង ៥ និង៣០នាទីល្ងាច ឈ្មោះ អ៊ឹម រ័ត្ន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ បានមកឌុបជនរងគ្រោះ ឈ្មោះ ឌឹម ផង់ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ជាមួយម៉ូតូ ០១គ្រឿង ចេញទៅទិសខាងកើតទៅបាត់។ ស្រាប់តែនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ក៏ប្រទះឃើញសព ជនរងគ្រោះ។
បន្ទាប់ពីធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា នៅថ្ងៃទី២២ ខែ សីហា ឆ្នាំ ២០២០ វេលាម៉ោង ៧ និង៥០នាទី កម្លាំងនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ ដឹកនាំដោយ លោកវរសេនីយឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំង ស្នងការដ្ឋាននគរបាល ខេត្តព្រៃវែង បង្រ្កាបករណីខាងលើ ឃាត់ខ្លួន បានជនសង្ស័យឈ្មោះ ឈ្មោះ អ៊ឹម រត័្ន ហៅ ឆ្អឹង ភេទ ប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ត្រង់ចំណុចសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីយកមកធ្វើការសាកសួរ។
សម្ភារៈដកហូតរួមមាន៖ ទូរសព្ទ ០១គ្រឿងម៉ាក LG V20 ពណ៌ខ្មៅ និងកាបូបប្រាក់ចំនួន ០១។
បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យ បានសារភាពថា ខ្លួនពិត ជាបានលួងលោម និងបង្ខំនារីរងគ្រោះ ឈ្មោះ ឌឹម ផង់ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិតាពេជ្រត្បូង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែងរំលោភ ប៉ុន្តែនារី ជនរងគ្រោះមិនព្រម ទើបខ្លួនសម្រេចចិត្តវាយ និងចាប់ជ្រមុជទឹកសម្លាប់បំបិតមាត់ប្រាកដមែន។
បច្ចុប្បន្ន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ ជនសង្ស័យ និងសម្ភារៈដកហូត ជូនកម្លាំងស្នងការដ្ឋាន នគរបាលខេត្តព្រៃវែង ដើម្បីសាកសួរបន្ត និងចាត់ការតាម នីតិវិធី៕
មតិយោបល់