ព័ត៌មានជាតិ

ឆ្លងអាគុយ ឆេះខ្ទេចផ្អើលដល់ប្រជាពលរដ្ឋទាំងយប់

ព្រះសីហនុ: ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីរថយន្តស៊ាំយ៉ុង១៥កៅអី មួយគ្រឿង ឆ្លងអាគុយ ឆេះផ្អើលទាំងយប់ ត្រូវម្ចាស់ផ្ទះនិងប្រជាពលរដ្ឋនាំគ្នាប្រញាប់ដងទឹកមកជះពន្លត់ យ៉ាងសស្រាក់សស្រាំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង២៥នាទី យប់ថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ក្រុងនិងខេត្តព្រះសីហនុ។

ម្ចាស់រថយន្តខាងលើនេះ មានឈ្មោះ ហេង ស៊ីឈាន់ ជាម្ចាស់ផ្ទះកើតហេតុផងដែរ ហើយក្រោយពីមានការឆាបឆេះនេះភ្លាម ក្រុមគ្រួសារខាងលើរួមនឹងប្រជាពលរដ្ឋប្រញាប់ប្រញាល់ បើកទឹកដាក់ធុង យកមកជះពន្លត់រថយន្តដែលកំពុងឆាបឆេះនេះឲ្យរលត់ទៅវិញផងដែរ មិនបណ្តាលឲ្យខូចខាតដល់ផ្ទះខ្លួនឯងនោះទេ ដោយសារប្រជាពលរដ្ឋជួយពន្លត់ទាន់ពេលវេលា៕

មតិយោបល់