ព័ត៌មានជាតិ

iPhone ​បាន​ស្លាប់​ និង​បង្ក​របួស​មនុស្ស​ជា​ច្រើន​នាក់​

ជាមួយនឹង​ព្រឹត្តិការណ៍​កាលពី​ឆ្នាំ​ចាស់ បង្ករឡើង​ដោយ​ស្មា​ត​ហ្វូន និង Tablet ដែល​ធ្វើឲ្យ​មនុស្ស​របួស និង​ស្លាប់ជាច្រើន​នាក់ ធ្វើឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​នៅ​ពេល​ថ្មីៗ​នេះ​។

​នៅ​ខាងក្រោម​នេះ​ដែរ​ជា​ការប្រមូលផ្តុំ​បញ្ហា​គ្រោះថ្នាក់ ដែល​កើតឡើង​ជាពិសេស ដោយ​ស្មា​ត​ហ្វូន ដែល​កំពុង​ទទួលបាន​ការចាប់អារម្មណ៍៖

១.​ស្ត្រី​វ័យក្មេងម្នាក់ បានស្លាប់​ដោយ iPhone 5 កំពុង​សាក​ថ្ម បណ្តើរ និយាយ​បណ្តើរ​
​កាលពី​ខែ កក្កដា ឆ្នាំ ២០១៣ ស្ត្រី​អាយុ ២៣ ឆ្នាំ ឈ្មោះ Ma Ailun រស់នៅ​តំបន់​ស្វ័យ័ត Xinjiang Autonomous Region ក្នុង​ប្រទេស​ចិន បាន​ស្លាប់​ភ្លាមៗ ខណៈ​ដែល​ខ​ល​បណ្តើ​រសាក​ថ្ម​បណ្តើរ ក៏​ឆក់​ស្លាប់​តែ​ម្តង​។ សម្រាប់​ឆ្នាំង​សាក​ថ្ម និង​ស្មា​ត​ហ្វូន iPhone នាង​បាន​ទិញ ពី​ក្រុមហ៊ុន Apple ដោយផ្ទាល់ កាលពី​ខែ ធ្នូ ឆ្នាំ ២០១២ ដែល​មាន​ទីតាំង​នៅក្នុង​ប្រទេស​ចិន ហើយ​ឆ្នាំង​សាក​ដែល​នាង​ប្រើ​គឺជា​ឆ្នាំង​សាក​ដែល​ទិញ​ពី​ក្រុមហ៊ុន​ផ្ទាល់​តែម្តង​។​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/SmartPhone1_zps7dbd780e.png

២. iPhone ធ្វើឲ្យ​ស្ត្រី​ម្នាក់​ជនជាតិ​អូស្ត្រាលី​ចូល​មន្ទីរពេទ្យ​
​យោង​តាម​សារព័ត៌មាន Daily Mail ដែល​ចុះផ្សាយ​កាលពី​ខែ ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៣ បានឲ្យដឹងថា មាន​ជនរងគ្រោះ​ជាច្រើន បាន​ជួប​គ្រោះថ្នាក់​ដោយសារ​តែ​ប្រើប្រាស់ iPhone ។ ជនរងគ្រោះ​វ័យ ២៨ ឆ្នាំ ដែល​រស់នៅ Chatswood ,Sydney អូស្ត្រាលី ត្រូវបាន​បញ្ចូនទៅ​កាន់​មន្ទីរពេទ្យ Royal North Shore Hospital ដោយ​ប្រើ​ស្មា​ត​ហ្វូន iPhone ឆក់ ខណៈ​ដែល​កំពុង​ប្រើ​នៅផ្ទះ​។​

៣. iPhone 4 ឆក់​បុរស​ម្នាក់​សន្លប់​
​កាលពី​ខែ កក្កដា ឆ្នាំ ២០១៣ បញ្ហា​ដែល​បង្កឡើង​ដោយ iPhone នៅតែ​យាយី​ដល់​មនុស្ស​វ័យ ៣០ ឆ្នាំ​ម្នាក់​ដែល​រស់នៅ ខេត្ត Jiantong Wu ក្នុង ក្រុង​ប៉េកាំង ខណៈ​ដែល​ដោត​សាក​ថ្ម ស្រាប់តែ​ឆក់​សន្លប់​។​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/SmartPhone2_zps678238de.png

​៤.ស្រ្តីជនជាតិចិនម្នាក់រងរបួស៖កាលពី​ខែ សីហា ឆ្នាំ ២០១៣ ស្ត្រី​ជនជាតិ​ចិន​ម្នាក់ ជួប​បញ្ហា​គ្រោះថ្នាក់​ដោយសារ​តែ iPhone របស់ខ្លួន ។ គ្រោះ​នេះដែរ បាន​កើតឡើង​លើ​ស្ត្រី​ត្រកូល Li ខណៈ​ដែល​នាង​កំពុង​អង្គុយ​និយាយ​ទូរស័ព្ទ iPhone 5 នៅក្នុង​ការិយាល័យ របស់​នាង​។ បន្ទាប់ពី​បាន​សន្ទនា​រយៈពេល ៤០ នាទី នាង​មាន​អារម្មណ៍​ថា​ក្តៅ​ដៃ ហើយ​ទូរស័ព្ទ​ក៏​បាន​ផ្ទុះ ប៊ិះ​នឹង​ធ្វើឲ្យ​ខ្វាក់ភ្នែក ។​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/SmartPhone3_zpsedd6ef52.png
៥. iPhone 4S បង្ករ​គ្រោះថ្នាក់​ដល់​បុរស​ជនជាតិ​ថៃ​
​បញ្ហា​ស្រដៀង​នឹង​ករណី​មុនេះ​ដែរ កាលពី​ចុងខែ វិច្ឆិកា ឆ្នាំ ២០១៣ បាន​កើតឡើង​ដោយសារតែ iPhone 4s បាន​ធ្វើ​ឲ្យ​បុរស​ជនជាតិ​ថៃ​ម្នាក់ ទទួលរង​ឆេះ​ដៃ និង​ខ្លួន ខណៈ​ដែល​ដេក​ស្រាត​និយាយ​ទូរស័ព្ទ​លើ​ឥដ្ឋ កំពុង​សាក​ថ្មី ហើយ​ក៏​ឆេះ​ឆ្នាំង​សាក បញ្ចេញ​ជា​ភ្លើង ដុត​រោល​ដៃ និង​ខ្លួនប្រាណ​ជនរងគ្រោះ​។​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/SmartPhone4_zpsfa46728d.png
៦.​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ iPad ខណៈ​ដែល​សាក​ថ្ម​
​វា​មិនមែន​ត្រឹម iPhone នោះទេ ដែល​បង្ក​ជា​បញ្ហា ប៉ុន្តែ iPad ក៏​ដូចគ្នា​ដែរ ដោយ​គ្រោះ​នេះ​បាន​កើតឡើង​លើ​បុរស វ័យ ៣៤ ឆ្នាំ ឈ្មោះ Tim Gillooley រស់នៅ Warrington ។ លោក Tim Gillooley បាន​ជួប​ញ្ហា ខណៈ​ដែល​កាន់ iPad យក​ទៅ​សាក​ថ្ម ស្រាប់តែ​ឆ្អឹង​សាក ឆេះ ធ្វើឲ្យ​ម្រាមដៃ និង​ដៃ​មាន​បញ្ហា​រលាក​។​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/SmartPhone5_zpsbf94d415.png
៧. Galaxy S III ផ្ទុះ​រលាកភ្លៅ​ស្ត្រី​ម្នាក់​
​មិនមែន​មាន​តែ ផលិផល​ក្រុមហ៊ុន Apple តែ​ប៉ុណ្ណោះ​ទេ ដែល​មាន​បញ្ហា តែ ផលិតផល របស់ Samsung ក៏​ដូចគ្នា​ដែរ ដែល​ធ្វើឲ្យ​ស្ត្រី​វ័យ ១៨ ឆ្នាំ ឈ្មោះ Fanny Schlatter រស់នៅ​ស៊ុយ​អ៊ែត មាន​បញ្ហា​រលាកភ្លៅ ដោយសា​តែ Galaxy S III បាន​ផ្ទុះ ខណៈ​ដែល​ទូរស័ព្ទ​នេះ ដាក់​ក្នុង​ហោប៉ៅ​។​បញ្ហា​ផ្ទុះ​នេះដែរ​គេ​ជឿជាក់ថា មក​ពី​នាង​ប្រើប្រាស់​ថ្ម មិនមែនជា​ផលិតផល​របស់​ក្រុមហ៊ុន ពិត ដែល​ជា​ថ្ម​ជំនួស​នោះ​។​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/SmartPhone6_zpsdee5b844.png
៨. Samsung Galaxy S4 ដែល​ផ្ទុះ​ឆេះ​ផ្ទះ
​គ្រោះថ្នាក់​ដ៏​សាហាវ​មួយទៀត ដែល​បង្កឡើង​ដោយ Galaxy S4 ដែល​កើតឡើង​នៅក្នុង​ទីក្រុង​ហុងកុង ខណៈ​ដែល​ជនរងគ្រោះ​កំពុង​លេង​ហ្គេម​លើ​ស្មា​ត​ហ្វូននេះ​ស្រាប់តែ​ផ្ទុះ​ឆេះ ។ តាម​របាយការណ៍​បានឲ្យដឹងថា ខណៈ​ដែល​ផ្ទុះ​ឆេះ រំពេច​នោះ​ជនរងគ្រោះ​បាន​បោះ​ទូរស័ព្ទ​ចោល ហើយ​ធ្លាក់​ទៅលើ​សា​ឡុង ក៏បង្ករ​ឲ្យ​ឆេះ តែ​សំណាងល្អ​មិន​ធ្វើ​ឲ្យ​នរណា​ម្នាក់​រងរបួស​។​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/SmartPhone7_zps3c42c955.png
៩. HTC One X ស្រាប់តែ​ឆេះ​ក្នុងអំឡុងពេល​សាក​ថ្ម​
​គ្រោះថ្នាក់​មួយ​ទៀត ដែល​កើតឡើង​នៅក្នុង​ប្រទេស​កូរ៉េ ដោយ​កើតឡើង​ពាក់កណ្តាល​ខែ ឧសភា ថ្ងៃទី ៨ ឆ្នាំ ២០១៣ ស្រាប់តែ​ផ្ទុះ​ឆេះ​ក្នុងអំឡុងពេល​សាក​ថ្ម​។ តែ​ម្ចាស់​ទូរស័ព្ទ​មិន​បង្ក​ឲ្យមាន​បញ្ហា​នោះ​ទេ​៕
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/SmartPhone8_zps7340077e.png

មតិយោបល់