ព័ត៌មានជាតិ

Update៖ កម្លាំងនគរបាលឃាត់ខ្លួននារី រកស៊ីផ្លូវភេទម្នាក់ទៀត ករណីលួចលុយ…

ភ្នំពេញ: សមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០
នគរបាលរដ្ឋបាលស្រះចកបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខ អ៊ាងមួយ ភេទស្រី អាយុ ២៩ឆ្នាំ មុខរបររកស៊ីផ្លូវភេទ ស្នាក់នៅផ្ទះលេខ៧៧៨ ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពីបទលួចកាបូបលុយ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២0២០ វេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រនៅចំណុចផ្ទះសំណាក់មហាសម្បត្តិ ផ្លូវ៧០ ភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ PHAN VAN DAT ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅមហោស្រព ខេត្តសៀមរាប។
សម្ភារ:បាត់បង់៖
-លុយចំនួន២,០០០$ ដុល្លារ
-អត្តសញ្ញាណប័ណ្ណវៀតណាម ១សន្លឹក និងកាតអេធីអឹម(AgriBank) ១សន្លឹក។

ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់