ព័ត៌មានជាតិ

ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២០ វេលាម៉ោង៧ និង១៥នាទីព្រឹក មានករណីអគ្គិភ័យបានកើតឡើង នៅចំណុច ភូមិត្រោកវែង ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ម្ចាស់ផ្ទះឈ្មោះ សៅ សំណាង ភេទស្រីអាយុ ៥០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
តាមការឲ្យដឹងពីមន្ត្រីជំនាញករណីខាងលើឆេះផ្ទះអស់ចំនួន០១ខ្នង ធ្វើអំពីឈើទំហំ ៦x ៨ ម៉ែត្រ ដំបូលប្រក់ក្បឿង ជញ្ជាំងក្ដារ សសរបេតុង ។
សម្ភារ:ខូចខាត៖ គ្រែប្រអប់អស់ចំនួន២ ទូឈើអស់ចំនួន ១ ទូរទស្សន៍អស់ចំនួន១ អង្ករអស់ចំនួន៥០គីឡូ កង្ហាអស់ចំនួន២ ពូកអស់ចំនួន៣ និងឆេះសម្ភារ:ប្រើប្រាស់អស់មួយចំនួន។
ករណីនេះបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៤គ្រឿង (ស្រុក ១គ្រឿង ខេត្ត៣គ្រឿង ) បានរលត់ទាំងស្រុងនៅម៉ោង៨និង៤៥នាទីព្រឹក។
តាមឲ្យដឹងពីមន្ត្រីជំនាញករណីខាងលើបណ្ដាលមកពីទុស្សេចរន្តអគ្គិសនី៕

មតិយោបល់