ព្រៃវែងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ផ្ទះពលរដ្ឋ២គ្រួសារ ត្រូវបានឆាបឆេះ ដោយសារ ឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យរងការខូចខាតសម្ភារ មាស ប្រាក់ជាច្រើន នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃស្ទរ ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។
ជនរងគ្រោះទី១-ឈ្មោះ សូ សៅ ភេទ ប្រុស អាយុ៥៥ឆ្នាំ និងប្រពន្ឋ ឈ្មោះ គង់ ថាន អាយុ៥០ឆ្នាំ។
សំភារះបាត់បង់រួមមាន ៖
១.ប្រាក់រៀល ចំនួន ៤០លានរៀល
២. ប្រាក់ដុល្លារ ចំនួន ៦ពាន់ ដុល្លារ
៣.ប្រាក់បាត ចំនួន ១ម៉ឺន បាត
៤.ម៉ូតូ សង់c១២៥ ពណ៍ខ្មៅ សេរ៊ីឆ្នាំ ២០២០ ចំនួន១គ្រឿង
៥.ក្រវិលស្រាបៀរ + ភេសជ្ជៈ មានតម្លៃ ១,៥០០០ដុល្លារ
៦.កាតទួរស័ព្ទ ៣ប្រព័ន្ឋ មានតម្លៃ ១,៥០០ដុល្លារ
៧.ម៉ាស៊ីនកិនស្រូវ ប្រើម៉ូទ័រ ចំនួន១គ្រឿង
៨.ម៉ាស៊ីនបូមខ្យល់ ១គ្រឿង
៩.រ៉ឺម៉ក ១គ្រឿង
១០.សត្វទា ចំនួន៥០ក្បាល
និងសំភារះផ្សេងៗមួួយចំនួនទៀត។
ម្ចាស់ផ្ទះ ទី២ ឈ្មោះ ហ៊ីង សារ៉ន ភេទប្រុស អាយុ ៤៩ឆ្នាំ និងប្រពន្ឋ ឈ្មោះ ពិន សារី រស់នៅភូមិកើតហេតុខាងលើ។
សំភារះដែលបាត់បង់រួមមាន ៖
១.មាស ៣ដំឡឹង
២.ប្រាក់បាត ២៥,០០០បាត
៣.ប្រាក់រៀល ៤លានរៀល
៤.ទូរទស្សន៍ ២គ្រឿង
៥.ទូដាក់ខោអាវ ចំនួន៤
និងសំភារះមួយចំនួនទៀត។
មូលហេតុឆ្លងចរន្តអគ្គិសនី បណ្តាលអោយឆេះពេលម្ចាស់ផ្ទះ កំពុង លក់ដូរនៅតូបខាងមុខផ្ទះ។
ក្នុងការឆាបឆេះខាងលើនេះ មានរថយន្ត អគ្គិភ័យចំនួន២គ្រឿង ប្រើប្រាស់ ទឹកអស់ចំនួន៤រថយន្ត ៕
មតិយោបល់